ចាប់​ចងដៃ​ចងជើង​ម្ចាស់ផ្ទះ​បំណង​ចូល​ប្លន់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​ចាប់​ចងដៃ​ចងជើង ម្ចាស់ផ្ទះ បំណង​ចូល​ប្លន់ តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង ១​និង​០០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​២៣៦ ស្ថិតនៅ​ផ្លូវ​បេតុង​៣ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើនេះ ឈ្មោះ លី ប៊ុន​ធា អាយុ​៣៣​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នួន ចាន់​រ័ត្ន អាយុ​២០​ឆ្នាំ ។ សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ ឈ្មោះ នួន ចាន់​រ័ត្ន បាន​ដេក​លង់លក់​នៅក្នុង​ផ្ទះ​ជាន់​ខាង ខណៈ​នោះ​ជនសង្ស័យ​ក៏​បាន​ប្រើ​កាំបិត​គំរាម ហើយ​ចាប់​ជនរងគ្រោះ​ចងដៃ ចងជើង តែ​ជនរងគ្រោះ​នៅ​តែ​ស្រែក​ឆោឡោ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ នាំគ្នា​ប្តឹង​ទៅ​សមត្ថកិច្ច ចុះ​មក​ចាប់ខ្លួន​បាន​ភ្លាមៗ ៕
photo 1 photo 2