បញ្ជូន​ចោរប្លន់​៣​នាក់ ឡើង​តុលាការ

​ភ្នំពេញ​៖ បក្ខពួក​ចោរប្លន់​ចំនួន​៣​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​អុកឡុក​ក្នុង​មូលដ្ឋាន ដែល​ជា​មុខសញ្ញា​ចាស់ ព្រួត​គ្នា​វាយ​ប្លន់​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ​ពី​ស្រី​ម្នាក់់​បាន​សំរេច នា​ពេលកន្លងមក ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជូន ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

នគរបាល​ព្រហ្មទណ្ឌ​បានអោយដឹងថា ជន​សង្សយ័​ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោងជាង​៩​និង​២០​នាទី​យប់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ប្រប្រក់​ខាងជើង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​សង្សយ​ទាំង​បី​នាក់ ទី​១ ឈ្មោះ ថន សីហា ភេទ ប្រុស អាយុ​១៨​ឆ្នាំ​,​ទី​២​ឈ្មោះ​លឿង តុលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ,​ទី​៣​ឈ្មោះ សុខ​តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ទាំង​3​នាក់​ស្នាក់នៅ​ផ្ទះជួល ភូមិ​សង្កាត់​ខាងលើ ។ សូមបញ្ជាក់​ថា មុខសញ្ញា​ទាំង​៣​នាក់​នេះ បានធ្វើ​សកម្មភាព​វាយ​ឆក់​ប្លន់​ចំនួន​១៨​ករណី​រួច​មក​ហើយ​។

នគរបាល​បាន​បន្តថា ក្រោយពី​សាកសួរ​រួច​មក ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​ឆក់​ប្លន់​ពិត​ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​តែ​ឃុំ​ខ្លូន​នៅក្នុង​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នៅ​ព្រឹក​នេះ​៕
IMG_1001