បុរស​ជនជាតិ​វៀតណាម បើក​ម៉ូតូ​ទៅបុក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់​

កណ្តាលៈ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជា​សមាជិក​ឃុំ​ដីឥដ្ឋ គណៈបក្ស​ប្រជាជន បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​បុរស​ជនជាតិ​វៀតណាម បើក​ម៉ូតូ​ទៅបុក ត្រង់ចំណុច ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦ នឹង​២៧ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ។

បុរស​ជា​ជនជាតិ​វៀតណាម ដែល​បើក​ម៉ូតូ​បង្ក​ខាងលើនេះ ឈ្មោះ វៀង​យ៉ាំ​ធី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​1C-1734 ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​អ្នក​លឿង ខណៈ​មក​ដល់​ចំណុច​ខាងលើ ក៏​ជ្រុល​បុក ជនរងគ្រោះ​ឈ្មោះ ជ័យ សំអុល ភេទ​ស្រី អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ជា​សមាជិក​ឃុំ គណៈបក្ស​ប្រជាជន ខណៈ​រូបគាត់​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​នៅ​ឯ​ភ្នំពេញ ។​

បច្ចុប្បន្ន សព​ត្រូវ​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​ជនបង្ក និង​ម៉ូតូ​សមត្ថកិច្ច​នាំ​ទៅ​អធិការនគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
photo 1 photo 2 photo 3