រដ្ឋាភិបាល​ចិន នឹង​ដាក់​ទណ្ឌកម្ម​ហុងកុង ក្នុងករណី​ក្រុមបាតុករ​បន្ត​ការរាំងស្ទះ​ដល់​ផ្នែក​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ

​ព័ត៌មាន​អន្តរជាតិ​៖ យោងតាម​គេហទំព័រ​បរទេស (CNX) ដែល​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤​នេះ បានឲ្យដឹងថា រដ្ឋាភិបាល​ចិន នឹង​ដាក់​ទណ្ឌកម្ម​ហុងកុង ក្នុងករណី​ក្រុមបាតុករ​បន្ត​ការរាំងស្ទះ​ដល់​ផ្នែក​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​ចិន ។

​បើ​តាម​លោក អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ចិន បានឲ្យដឹងថា នេះ​ជា​ការព្រមាន​មួយ ក្នុងករណី​ដែល​ក្រុមបាតុករ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​អាច​បង្ក​ឲ្យមាន​ហានិភ័យ នៃ​ការធ្វើ​សមាហរណកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ស្ថេរភាព​នៃ​លុយ​ហុងកុង ។

img-20141004-wa0091