ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វា​នឹង ដាក់​ឲ្យប្រើ ប្រាស់​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤

​ភ្នំ​ពេញ​៖ បើ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ក្រសួង​សាធារណការ ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វា ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

​សូមបញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វា​ទី​២ ដែល​មាន​ទទឹង​១៣,៥ ម៉ែត្រ បណ្តោយ​ប្រវែង​១.២៦០​ម៉ែត្រ បាន​បើក​ដំណើរការ​សាងសង់​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដោយ​ចំណាយ​ថវិកា ២៧,៥​លាន​ដុល្លារ ជា​ឥណទាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន ។​

khmer-news-544f67d052550