គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ មាន​មនុស្ស​ស្លាប់​៦​នាក់ របួស​ធ្ងន់​ស្រាល​១២​នាក់

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ៨ លើក យប់ ២​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦​នាក់ (​ស្រី​៤​នាក់​) របួសធ្ងន់ ៨​នាក់ (​ស្រី​១​នាក់​) និង​របួស ស្រាល ៤​នាក់ (​ស្រី​១​នាក់​)​។​

​គេហទំព័រ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ០៨​គ្រឿង , រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, យាន​ផ្សេង​៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ៥​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក ។ ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ចំនួន​១០​នាក់ (​យប់​៤​នាក់​)​។​

រថយន្ត​ដែល​ត្រូវបាន​ផាកពិន័យ នៅ​អង្គភាព​ប្រចាំ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៨៣២​គ្រឿង ក្នុងនោះ​រួមមាន រថយន្ត​ទេសចរណ៍​គ្រួសារ ៥២​គ្រឿង​, រថយន្ត​ដឹក​ដំណើរ​ធុន​តូច ៤៧២​គ្រឿង​, រថយន្ត​ដឹក​ដំណើរ​ធុន​ធំ​២៣​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ៣២ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំនួន ២៥៣​គ្រឿង ។​

​រថយន្ត​ទាំងអស់ ត្រូវបាន​បង់​ប្រាក់​ពិន័យ​រួច នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ចំនួន ១៥០​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៦២៦​គ្រឿង និង​នៅ​នាយកដ្ឋាន សណ្តាប់ធ្នាប់​៥៦​គ្រឿង ៕