ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​កុងតឺន័រ​កំពុង​ឆ្លងផ្លូវ​បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​ផ្លូវ​ជាតិ​លេខ​៥

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ក៏​មាន​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អានោច​អា​ធ័ម៌និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​កុងតឺន័​រដឹក​អេក្វាទ័​រ ដែល​បើក​ចេញពី​ការដ្ឋាន កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទាប់ភ្លឺ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ជិត​និង​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥  ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1BI-2580  ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង   ខណៈ​មក​ដល់​ចំណុច​ខាងជើង​និង​ស្ថានីយ៍​ទូរ​ស្សន៍ CTN ប្រហែលជា​១០០​ម៉ែត្រ គាប់​ជួន​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ ក្រុមហ៊ុន វឌ្ឍនៈ ពណ៌​ស ពាក់ ស្លាក​លេខ​ភ្នំពេញ​3B-8748 ដែល​ដឹក​រថយន្ត​អេ​ស្កាវ​ទ័រ​(​អាអ៊ិ​ច​កាយ​ដី​) នៅ​ខាងលើ បាន​បើក​ចេញពី ការ ដ្ឋា​ន ឆ្លងផ្លូវ​ទៅ​លិច ខណៈ​ឆ្លង​បាន​ពាក់កណ្តាល​ផ្លូវត្រូវ​ម៉ូតូ​បុក​ចំ​ពី​ចំហៀង​ពេញ ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ ម៉ូតូ បោក​ខ្ទប់​និង​រថយន្ត​និង​ដាច់​ជើង​ម្ខាង​ស្លាប់ ភ្លាមៗ​យ៉ាង​អានោច​អា​ធ័ម៌ ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង ។​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បាន​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លូន​បាត់​ស្រមោល​តែ​ម្តង​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​លោះ ស៊ី​គីន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់​នៅ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់ច្រាំ​ចំរេះទី​១ ខណ្ឌ​ឫស្សីកែវ​។
​    ​
ក្រោយពេល​កើតហេតុ សព​ត្រូវបាន​ទំនាក់ទំនង​ហៅ​ក្រុមគ្រួសា​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត​ចំណែក រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
photo 1 photo 2(1) photo 3