ចាប់ខ្លួន​មន្ត្រី​យោធា ដែល​ធ្វើ​សកម្មភាព​កាប់​សម្លាប់​មេ​របស់​ខ្លួន​ស័ក្តិ​៤

បន្ទាយមានជ័យ​៖ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​តែ ប៊ុនធឿន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​(​ជា​ទា​ហ៊ាន​មាន​ឋានះ​អនុសេនីយ៍ត្រី​)​ជា​កម្លាំង ស៊ើប​ការ​នៃ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហ៊ារ តាម​ប្រម៉ា​ច់​ចាប់ខ្លួន​ដោយ​បាញ់ បំបាក់​ភ្លៅ​ខាងស្តាំ​របស់​ជនសង្ស័យ ដោយសារ​មាន​ការ​តដៃ​គ្នា កាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី​ល្ងាច ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ នៅតាម​ផ្លូវ​ស្ពាន​តា​តឹង​ស្ថិត ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហ៊ារ ។

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ នា​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ឈ្មោះ តែ ប៊ុនធឿន បាន​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ដែល​ជា​មេ​របស់​ខ្លួន ឈ្មោះ ង៉ែត គង់​រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ជា​យោធា​ឋានះ​វ​រះ​សេនីយ៍​ត្រី​មាន​តួនាទី​ជា មេបញ្ជាការ​កង​ស៊ើប​ការ​នៃ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​មាន​ស្រុកកំណើត ខេត្ត​បាត់ដំបង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​បរិវេណ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ក្នុង​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ ហើយ​រត់​គេចខ្លួន​បាត់ លុះដល់​វេលា​ខាងលើ ទើប​ត្រូវ​សមត្ថកិច្ច​សហការ​គ្នា​ចាប់ខ្លួន​បាន​តែ​ម្តង ។

13