លោក តាំង សុខងី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្តូរ​បទ​ចោទប្រកាន់​មជ្ឈិម​មក​ឧក្រិដ្ឋ​វិញ និង​កោះ​ហៅចូល​តុលាការ​ថ្ងៃទី​៣០ តុលា

ភ្នំពេញ​៖  លោក តាំង សុខងី អតីត​ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​ផែនការ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អតីត​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ប្រទេស​ព្រុយ​ណេ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្តូរ​បទ​ចោទប្រកាន់​ពីបទ  “​ផ្តល់​លិខិតបញ្ជាក់​មិន​ពិត ” ដែល​ជា​បទមជ្ឈិម​មក​ជា​បទ ”​ក្លែង​ឯកសារ​សាធារណៈ ” ដែល​ជា​បទឧក្រិដ្ឋ​វិញ និង​ត្រូវ​ចៅក្រម​ស៊ើបសួរ កោះហៅ ឲ្យចូល​តុលាការ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​សាកសួរ​បន្ថែម​ពី​ដំណើរ​រឿង​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម ៕