បុរស​ម្នាក់​អង្គុយ​ធ្លាក់​ពីលើ​កៅអី ស្លាប់ ដោយសារ​ខ្យល់គរ

កណ្តាល​៖ បុរស​ម្នាក់​អង្គុយ​ធ្លាក់​ពីលើ​កៅអី ស្លាប់ ដោយសារ​ខ្យល់គរ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នា​វេលា​ម៉ោង ២១​និង​០០​នាទី​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

​បុរស​ដែល​ស្លាប់​បាត់បង់​ជីវិត​ខាងលើនេះ ឈ្មោះ ម៉ឹង ប៊ុន​ធុល អាយុ​58​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧត្ដម​ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ៍​,​ខេត្ត​ព្រៃវែង​មុខរបរ​លក់ដូរ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យវិច្ច័យ ឃើញថា បុរស​ខាងលើ​នេះ ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតមែន ហើយ​បច្ចុប្បន្ន​ត្រូវ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
photo 4