រថយន្ត​យី​ឌុប ដាច់​ហ្វ្រាំង ជ្រុល​ចង្កូត​ទៅបុក ខឿន​សួនច្បារ និង​បុរស​ម្នាក់ តែ​មិន​បង្ក ឲ្យមាន​គ្រោះថ្នាក់

​ភ្នំពេញៈ រថយន្ត​យី​ឌុប​មួយគ្រឿង បាន​ជ្រុល​ចង្កូត ទៅ​បុក​ខឿន​សួនច្បារ និង​បាន​បន្ត​ទៅ​បុក បុរស​ម្នាក់​ទៀត តែ​មិន​បាន បង្កអោយមាន​គ្រោះថ្នាក់​នោះទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៦ និង​៤៥ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ ស្ថិត​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា រថយន្ត​ខាងលើ​ម៉ាក​ហ្វុយ​ហ្សូ ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0116 បាន​ធ្វើដំណើរ នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ខណៈ​ដែល​កំពុង​ចុះ​ពី​ស្ពាន រថយន្ត​បាន​ដាច់​ហ្វ្រាំង បណ្តាលឲ្យ​រេ​ចង្កូត​ទៅបុក ខឿន​សួនច្បារ និង​បាន​ទៅបុក​បុរស​ម្នាក់​ទៀត​កំពុង​ជិះ​ម៉ូតូ តែ​មិន​បង្កឲ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ន​រណា​ម្នា​ក់ឡើ​យ គ្រាន់​តែ​រថយន្ត​កិន​កៀប​ជាប់​ម៉ូតូ​មួយ​គ្រឿង​រង​ការខូចខាត ។ ហើយ​អ្នកបើករថយន្ត​បង្ក រត់គេចខ្លួន ក្រោយ​កើតហេតុ ។ ចំពោះ​អ្នក​បើក​ម៉ូតូ និង​អ្នក​បើក​ឡាន មិន​ស្គាល់​ឈ្មោះ ទាំងអស់ ចំណែក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​លាង​របួស​ភ្លាម ។​
​    ​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ ចុះ​វាស់វែង​អូស​យក​រថយន្ត បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ព្រោះ​ដោយសារ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ បណ្តាលអោយ​ខូចខាត​សួនច្បារ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ ៕
photo 1 photo 2 photo 3 photo 4 photo 5