បុរស​ពីរ​នាក់ ចេញ​ពី​ផឹកស៊ី ត្រូវ​ក្រុមចោរប្លន់​៦​នាក់​ធ្វើ​សកម្មភាព​ប្លន់​តែ​មិនបាន​សម្រេច គ្រាន់តែ​រងរបួស

ភ្នំពេញ​៖ បក្ខពួក​ចោរប្លន់​ចំនួន​០៦​នាក់ ប្រដាប់​ដោយ​ដុំថ្ម​បំពង់​ទី​ប បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1 cj  6178 ពី​ជនរងគ្រោះ​ចំនួន​២​នាក់ ឈ្មោះ​ជា​វណ្ណៈ ភេទ ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បណ្តាលអោយ​រងរបួស​បែក​មុខ​ហូរឈាម កក្លាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ឈានចូល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

IMG_0649 IMG_0650