រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​ម៉ូតូ​ស៊ី​ប៊ី​អរ បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់​

ភ្នំពេញ​៖​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់់​បាន​រងរបួស​ធ្ងន់ ត្រូវ រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាមៗ ខណៈ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ល្បឿន​លឿន បុក​ពេញ​ទំហឹង តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ កែង​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ ។
​    ​
យោងតាម​ប្រភព​ពត៌មាន​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្កេតឃើញ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​ប៊ី​អរ ពណ៌​ខ្មៅ​លាយ​ស​មួយ​គ្រឿង ពាក់​ស្លាក​លេខ​1BF-4485 ធ្វើដំណើរ​តាម​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំនុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់ ម៉ាក ធ្វើដំណើរ​តាម​ផ្លូវ​លេខ​១៤៣ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកជិះ​ទាំង​៣​នាក់ ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ រី​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​បង្កហេតុ​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល ។
​    ​
សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការវាស់វែង​រួច​អូស​យកទៅ​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ៕
1 2 3