ជនសង្ស័យ​ម្នាក់​កាច់​.​ក​.​ម៉ូតូ​គេ​បានសម្រេច ព្យាយាប​ជិះ​រត់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ សហកា​ជាមួយ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ភ្លាមៗ ខណៈ​ដែល​រួប​គេ​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​.​ម៉ូតូ​យុវជន​ម្នាក់ ដែល​បាន​ចត​នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ហើយ​ដើរ​ចេញពី​ម៉ូតូ​បាន​ប្រហែល​៤០​ម៉ែត្រ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី​ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
​    ​
ជនរងគ្រោះ​ឈ្មោះ  ច្រឹក សុ​បញ្ញា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរប ជា​សិស្ស ស្នាក់នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1U-9955​។ និង​ជនសង្ស័យ ឈ្នោះ​គឹម សុភាព ភេទ​ប្រុស អាយុ​៤០ ឆ្នាំ មុខរប​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​
​    ​
តាម​សំដី​ជនរងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ចូលទៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ហើយ​បាន​បញ្ឍរ​នៅ​ក្នុង​សាលា រួច​រូបគេ​បាន​ដើរចេញ​ពី​ម៉ូតូ ប្រហែល​៥០​ម៉ែត្រ ដោយ​ភ្លេច​ដក​សោ​ចេញពី​ម៉ូតូ ភ្លាមៗ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បាន​ដើរ​ថ្មើរជើង ហើយ មក​ឡើង​ជិះ​ម៉ូតូ​ខ្លួន ចេញទៅ​។​ដោយ​ឃើញ​បែប​នេះ រូបគេ​ក៏ ស្រែក​ឆោឡោ​ឡើង (​ស្រែក​ថា​ចោរៗ​) គាប់​ជួន​សមត្ថកិច្ច កំពុង​ដើរល្បាត ក៏​ត្រូវ​ឃាត់​បាន​ភ្លាមៗ តែម្តង​។​
​    ​
ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ធ្វើការ​សាក​សូ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕
photo 1 photo 2