សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន ឃាត់ខ្លួន​មុខសញ្ញា ឆក់​និង​ប្លន់​យ៉ាង​សកម្ម​បាន​៣​នាក់

ភ្នំពេញ  ៖ មុខសញ្ញា ឆក់​និង​ប្លន់​យ៉ាងសកម្ម​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួ​ន​បាន នៅ​ចំណុច​ផ្លូវ​លេខ​៥១​កែង​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤​នេះ និង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CO-1131 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​

ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១.​ឈ្មោះ រុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​សង្កាត់​បឹងត្របែក​, ទី​២.​ឈ្មោះ ផល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​សង្កាត់​បឹងត្របែក និង​ទី​៣.​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ  ។​
​យោងតាម​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ចំការមន​បានឲ្យដឹងថា  ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ គឺជា​មុខសញ្ញា​ចាស់​ដែល​ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​និង​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន​។ ហើយ​មុន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ខណ្ឌ​ចំការមន​បាន​ល្បាត​នៅតាម​ផ្លូវ​លេខ​២៧១ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ឌុប​គ្នា សមត្ថកិច្ច​ក៏​បាន​ដេញ​តាម​ឃាត់ខ្លួន ។ ភ្លាម​នោះ​ជនសង្ស័យ​ដឹងខ្លួន​ក៏​ព្យាយាម ជិះ​ម៉ូតូ​គេច​ខ្លួន​រហូតដល់ ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​២៦០ ជិត​ផ្សារ​បឹង​កេងកង​ជនសង្ស័យ​ក៏​ដួល​ម៉ូតូ ទើប​ឃាត់ ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​២​នាក់​ទៀត​ព្យាយាម​រត់​ចូល​ផ្សារ​បឹង​កេងកង​ក៏​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​តែ​ម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះ អាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ អធិការដ្ឋាន​គ​របាល​ខណ្ឌចំការមន​ចាត់ការ​បន្ត ៕

65rc0b72 rnjo0188