អ​-​ហ​ខណ្ឌដង្កោ ចុះ​ឆែកឆេរ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ពី​បទ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​

ភ្នំពេញ ៖ បន្ទាប់​ពី​ដីកា​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ ទោ អាន សូ​រី​ដា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ រួម​និង​ម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ នា​ព្រឹក​ម៉ោង ៩​និង​២០​នាទី ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ ចុះ​ឆែកឆេរ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ផ្ទះ​លេខ ៥៨ ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ។​

ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យី សុខ​បូ​ណាល់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ សួន សារី អាយុ ៥២​ឆ្នាំ ព្រមទាំង​ដកហូត បាន​ថ្នាំញៀន​ចំនួន ៥​កញ្ចប់​ធំ និង​ឧបករណ៍ ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​លុយ​ដុល្លារ​ចំនួន ៩៥០​ដុល្លារ លុយ​ខ្មែរ​ចំនួន ៣០០.០០០​រៀល​ផង​ដែរ ៕

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​នាំ​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​បន្ត ៕
photo 1 photo 2