ម្នាក់​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លាប់​ខណៈ​យក​ឌុយ​ទូរទស្សន៍​ដោត​ទៅ​នឹង​ព្រី​ភ្លើង​

កណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​ឆក់​ខ្សែភ្លើង​ស្លាប់ ខណៈ​យក​ឌុយ​ទូរទស្សន៍​ដោត​ទៅ​នឹង​ព្រី​ភ្លើង កាលពី​វេលា​ម៉ោង ១៨​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៤ នៅផ្ទះ​ជួល ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទូច ហាក់ ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ ស្វាយដូនកែវ ឃុំ​ឫស្សី​ក្រាំង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខ​រត្ត​កណ្តាល នៅវេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​បាន​ទៅ​បើក​ទូរទស្សន៍ MP4 (​ទូរទស្សន៍​បត់​) ដើម្បី​ចាក់​រឿង​ឲ្យ​កូន​មើល ហើយ​ជនរងគ្រោះ​បាន​យក​ឌុយ​ទូរទស្សន៍​ដោយ​ដៃ​ម្ខាង ដៃ​ម្ខាង ទៀត​ចាប់ព្រី​ភ្លើង ដោត តែ​ដោយសារ​ខ្សែ​ព្រី​ភ្លើង​ដាច់​មួយ​ចំហៀង ក៏​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់​តែ​ម្តង ភ្លាមៗ​នោះ កូន​ជន​រង គ្រោះ​បាន​ស្រែកហៅ​អ្នកជិតខាង ក៏​បាន​ទៅ​មើល ឃើញ​ជន​រងគ្រោះ​ដេក​ស្តូកស្តឹង​មាន​លេច​នោម​ជោក​ផង ហើយ​បាន​ចាប់​អូស​ចេញ ជួយ​ច្របាច់ រឹត និង​បាន​ដឹក​តាម​ម៉ូតូ​ដល់​ផ្លូវ​ជាតិ​លេខ​៤ រថយន្ត​សង្គ្រោះ​ក៏​បាន​មក ដល់​ពិនិត្យ​មើល​ឃើញ​ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​កោសល្យវិច័យ​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវ​ក្រុមគ្រួសា​យក ទៅ​ធ្វើបុណ្យរ​នៅ​ស្រុកកំណើត​៕

photo 1 photo 2 photo 3