សំបុក​គ្រឿងញៀន​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​

ភ្នំពេញ : សំបុក​គ្រឿងញៀន​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប បន្ទាប់ពី​បើក​ប្រតិបត្តិការ​រយះពេល​ជាច្រើន​ម៉ោង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍ វេលា​ម៉ោង​៣:៣០​នាទី ជិត​ភ្លឺ ថ្ងៃទី​
២៥​តុលា នៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ  រហូត​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​៣​នាក់ រួម​ទាំង​ថ្នាំញៀន​ជា​ច្រើន​គ្រាប់ ។​

​អធិការ​នគរបាល​ខណ្ឌឬ​ស្សី​កែវ លោក ទៀង ច័ន្ទ​សា បាន​និយាយថា ក្រោយពី​មាន​ការស្រាវជ្រាវ​យ៉ាង​យក ចិត្ត​ទុកដាក់​ពី​មន្ត្រី​ជំនាញ​ហើយ​នោះ សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​បើក​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​
​បែប​ផ្លេកបន្ទោរ បង្ក្រាប​សំបុក​គ្រឿងញៀន​មួយកន្លែង​នៅ​ក្បែរ​ឃ្លាំង​សាំង ក្រុងភ្នំពេញ​.​។​

​លោក បាន​បន្តរ​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​ស្នងការរង​ទទួល​ផែន បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ឱ្យ​ចុះ​បង្ក្រាប​គ្រេឿងញៀន​ភ្លាមៗ​នៅពេល​នោះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ទី​1-​ឈ្មោះ ជ័យ សារ៉ាត់​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ថ្នាំ​ញៀន 2-​ឈ្មោះ ម៉ៅ សុ​ថេត អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​3-​ឈ្មោះ អឿង ចាន់​ទីណា អាយុ​២១​ឆ្នាំ មុរ​បរ លាង​ម៉ូតូ ។​

​គ្រា​ដែល​ជនសង្ស័យ​៣​នាក់​ត្រូវ​ចាប់ខ្លួន វត្ថុតាង​ថ្នាំញៀន​ជាច្រើន​ត្រូវបាន​ដក និង​ត្រៀម​រៀបចំ​ឯកសារ​កសាង​សំណុំ​រេ​ឿ​ង​បញ្ជូន​ទៅកាន់​តុលាការ ។​

​យោង​ទៅ​តាម​របាយការណ៍​ពី​នគរបាល​បានបង្ហាញ​ថា លទ្ធផល​ក្រោយ​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន ថ្នាំ​យ៉ាម៉ា​គ្រាប់​ពណ៍​ផ្កាឈូក​ចំនួន​193​គ្រាប់ ម៉ា​ទឹកកក (​មេ​តម​ហ្វេ​តា​មីន​) ចំនួន​2​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​25​កញ្ចប់ ។​

​ក្រៅពីនោះ​សមត្ថកិច្ច​រឹបអូស ជញ្ជីង​ថ្លឹង​ចំនួន​02 ឧបករណ៍ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​2​គ្រឿង​បន្ថែម​ទៀត ។​

​សូមបញ្ជាក់​ថា មួយ​រយះ​ចុង​ក្រោយ​មក​នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ជា​បន្តរ​បន្ទាប់​នៅ​ក្រុងភ្នំពេញ គ្រា​ដែល​សំបុក​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​មិន​ទាន់​ត្រូវ​បាន​បង្ក្រាប​៕
d14951