ជា​មន្ដ្រី ពេទ្យ​បម្រើការ​នៅ​មណ្ឌល​សុខភាព “​ប៊ុន រ៉ានី ហ៊ុន​សែន​ត្រូវ​ជន​មិន​ស្គាល់​មុខ កាប់​ជាច្រើន​កាំបិត រហូតដល់​ស្លាប់​

កំពត ៖ ជា​មន្ដ្រី ពេទ្យ​បម្រើការ​នៅ​មណ្ឌល​សុខភាព “​ប៊ុន រ៉ានី ហ៊ុន​សែន​ត្រូវ​ជន​មិន​ស្គាល់​មុខ កាប់​ជាច្រើន​កាំបិត រហូតដល់​ស្លាប់ ចំណែក​ភរិយា​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កាលពី​វេលា​មឲម៉ោ​ង​៦ និង​១០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅ​ផ្ទះ របស់​ជនរងគ្រោះ​ក្នុងភូមិ​-​ឃុំ សម្ដេច​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ដ​កំពត​។​

មន្ដ្រី​នគរបាល​ស្រុក​ឈូក បានឲ្យដឹងថា ជនរងគ្រោះ​ដែល ស្លាប់​បាត់បង់​ជីវិត​ខាងលើនេះ ឈ្មោះ​អេង សេង អាយុ​៥៦​ឆ្នាំ បម្រើការ​នៅ មណ្ឌល​សុខភាព “​ប៊ុន រ៉ា នី ហ៊ុន​សែន​”​។ រីឯ​ភរិយា​ឈ្មោះ អៀង សារិទ្ធ អាយុ​៥៥​ឆ្នាំ រងរបួស​ធ្ងន់ ។​

លោក​សៅ សំអឿន បានឱ្យដឹងថា ក្នុង​ហេតុការណ៍​ខាងលើនេះ ក៏​មាន​អ្នកជិតខាង​ម្នាក់ បាន​រងរបួស​ផងដែរ ។ លោក​បាន​បន្តថា មុនដំបូង ស្ត្រី​រងគ្រោះ​ដែល​ត្រូវា​ប្រពន្ធ នៅ​ខាងក្រោយ​ផ្ទះ ខណៈនោះ​ក៏​មាន​ជនសង្ស័យ ដើរ​ចូល​ពី​ក្រោយ មក​ធ្វើ​សកម្មភាព ប្រតាយប្រតប់ ជាមួយ​ស្ដ្រី​ជា​ប្រពន្ធ ហើយ​ប្ដី​ដែល​នៅក្នុង​ផ្ទះ​ឃើញ ក៏​រត់​ទៅ​ជួយ ត្រូវ​បាន​ជនសង្ស័យ កាប់​ប្រហារ​ជាច្រើន​កាំបិត បណ្តាលឲ្យ​ដេក​ដួល នៅ​នឹង​កន្លែង​ហើយ​អ្នកជិតខាង​ម្នាក់​ទៀត​ឃើញ ក៏​ស្ទុះ រត់​ចូល​ទៅ​ជួយ ក៏​ត្រូវ​ជនល្មើស កាប់​ប្រហារ​ឲ្យ​រងរបួស​ដូចគ្នា ។​

​ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង ៕

T-0675