សង្ឃ​សឺ​ន ហាយ ជិះ​ម៉ូតូ នៅក្នុង វត្ដ​ស្ទឹងមានជ័យ ខុស​វិន័យ​សង្ឃ​និង​ប្រើ​អំពើ ហិង្សា​កើតជា​ជម្លោះ វាយតប់​

ភ្នំពេញ ៖ អំពើហិង្សា ដោយ​ប្រើ​ដំបង វាយ​មួយ បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅ ក្នុង​បរិវេណ​វត្ដ​ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ ដោយសារ​តែ​ព្រះសង្ឃ ដែល​ហៅ​ខ្លួនឯង​ថា ជា​សង្ឃ​ឯករាជ្យ សឺ​ន សាយ បាន​ជិះ​ម៉ូតូ ខុស វិន័យ សង្ឃ ឡើង​ទៅ​លើ​ព្រះវិហារ ពេលនោះ ព្រះចៅអធិការ​វត្ដ​ស្ទឹងមានជ័យ​និង​អ្នករត់ ម៉ូតូ​កង់​បី នៅក្នុង​វត្ដ​បាន ទៅ ឃាត់ ប៉ុន្ដែ​បែរ ជា​ព្រះសង្ឃ​សឺ​ន ហាយ​នាំ​បក្ខពួក​របស់​ខ្លួន ទៅ​វាយ​បង្ក​ជា​ភាព អនាធិបតេយ្យ ទាំងយប់​តែម្ដង ។​

​ករណី​សង្ឃ​សឺ​ន ហាយ ជិះ​ម៉ូតូ នៅក្នុង វត្ដ​ស្ទឹងមានជ័យ ខុស​វិន័យ​សង្ឃ​និង​ប្រើ​អំពើ ហិង្សា​កើតជា​ជម្លោះ វាយតប់ ផង​នោះ បាន បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ ស្ថិត ក្នុង​បរិវេណ វត្ដ​ស្ទឹងមានជ័យ ។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​និង សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល កើតហេតុ ព្រះសង្ឃ​សឺ​ន ហាយ បាន​ជិះ​ម៉ូតូ នៅក្នុង​វត្ដ ដែល​ខុស​វិន័យ​សង្ឃ ឃើញ​ដូច្នោះ ព្រះចៅអធិការ​វត្ដ​ស្ទឹង​មាន ជ័យ និង​អ្នក​រត់ ម៉ូតូ​កង់​បី ឈ្មោះ​ថូ ធី​ម បាន​ទៅ​ឃាត់ កុំឱ្យ ជិះ​តទៅទៀត ។​

សេចក្ដីរាយការណ៍​បាន​បន្ដទៀតថា នៅ ពេល​ដែល​អ្នក​រត់​ម៉ូតូ​កង់​ឈ្មោះ​ថូ ធី​ម អាយុ ៤១​ឆ្នាំ ចូល​ទៅ​ឃាត់ នោះ សង្ឃ​សឺ​ន ហាយ បាន​ឈប់ ហើយ​ធ្វើ​ដំណើរ​ទៅ​កុដិ​របស់ខ្លួន លេខ​៤៤ លុះ​ប្រមាណ​២០​នាទី ក្រោយមក ស្រាប់តែ ព្រះសង្ឃ​អង្គ​នេះ បាន​ហៅ​លោក ប្រមាណ​១០​អង្គ​ផ្សេងទៀត ដែល​ជា​បក្ខពួក របស់ខ្លួន ខ្លះ​ស្នាក់នៅ វត្ដ​សាមគ្គី​រង្សី នោះ​បាន មក​ព្រួត​វាយ​អ្នក​រត់​ម៉ូតូ​កង់​បី​និង​ព្រះសង្ឃ នៅ​វត្ដ​ស្ទឹង មានជ័យ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង រហូត​ប្ដឹងផ្ដល់​គ្នា​ទៅ​កាន់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទៀត ។​
​យោងតាម​មន្ដ្រី​នគរបាល​មូលដ្ឋាន​បាន បន្ដថា ក្នុង​ជម្លោះ​នោះ​បាន​ធ្វើឱ្យ​ភាគី​របស់ សង្ឃ​សឺ​ន ហាយ រងរបួស យ៉ាងធ្ងន់ធ្ងរ ហើយ ត្រូវ​បាន​ដឹកបញ្ជូន​ទៅកាន់​អង្គការ​លីកាដូ ដើម្បី​ព្យាបាល ។​
​រហូតមក​ដល់​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤​នេះ ព្រះសង្ឃ​សឺ​ន ហាយ បាន​បន្ដ ដឹកនាំ​និង​ធ្វើការ​តវ៉ា ដោយ​ចោទប្រកាន់ ចំពោះ​ជនល្មើស ដែល​បាន​វាយ​ធ្វើបាប​មន្ដ្រី សង្ឃ​របស់ខ្លួន ។​

​ជុំវិញ​អំពើហិង្សា នៅក្នុង​វត្ដ​ស្ទឹងមានជ័យ ដែល​ផ្ដើម​ចេញពី​ព្រះសង្ឃ​សឺ​ន ហាយ ជិះ ម៉ូតូ​ខុស​វិន័យ​សង្ឃ នោះ ស្រាប់តែ​មាន​ព័ត៌ មាន​តាម​បណ្ដាញ​ទំនាក់ទំនង​ហ្វេ​សប៊ុក​ថា ករណីនេះ គឺជា​ការគំរាមកំហែង និង​ប្រើ​អំពើ ហិង្សា លើ​ព្រះសង្ឃ ក្រោយពី​បាន​ចូល​រួមការ ដង្ហែ​ក្បួន កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៅវិញ ។​
​យ៉ាងណាក៏ដោយ ចំពោះ​ករណី​នេះ​អាជ្ញា ធរ​សង្កាត់​ស្ទឹងមានជ័យ និង​នគរបាល​មូល ដ្ឋា​ន​បាន​នឹង កំពុង​បន្ដ​ដោះ ស្រាយ និង​ធ្វើការ សម្របសម្រួល ដើម្បី​បញ្ចប់​ជម្លោះ​មួយ​នេះ​។​

សូមបញ្ជាក់​ថា ព្រះសង្ឃ​សឺ​ន ហាយ ជា សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ស្នាក់​នៅ​វត្ដ​សាមគ្គី រង្សី គឺជា​បុគ្គល​សង្ឃ ត្រូវបាន គេ​មើលឃើញ ថា តែងតែ​បង្ហាញ​វត្ដ​មាន​ដឹកនាំ​ក្បួន​តវ៉ា​ជា ច្រើន​នា​ពេល​កន្លង​ទៅ ជាពិសេស​ការ តវ៉ា និង​ជួបជុំ​នៅមុខ​ស្ថានទូត​វៀតណាម ពាក់ព័ន្ធ បញ្ហា​ទឹកដី​កម្ពុជា​ក្រោម ។​

d19611