រថយន្ដ​ឡង់​គ្រីស័រ បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ខ្ទាត​ចំ​រថយន្ដ ហាយ​ឡែន​ឌ័​រ ផ្ដល់់​សំណង ២០០​ដុល្លារ បញ្ចប់រឿង

ភ្នំពេញ ៖ ម្ចាស់​រថយន្ដ​ឡង់​គ្រីស័រ​ម្នាក់ ដោយ​មិន​ចាំបាច់​និយាយ​ច្រើន និង​មិន​ឱ្យ ភាគី​រថយន្ដ​ហាយ​ឡែន​ឌ័​រ ប្ដឹង​ផ្ដល់ ទៅ សមត្ថកិច្ច​នោះ ដោយសារ​តែ​ខ្ទាត​ក្បាល​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត ក្រោយពី​រថយន្ដ របស់ខ្លួន បាន​បុក​នោះ សុខចិត្ដ​ផ្ដល់សំណង​២០០​ដុល្លារ ជាការ​បញ្ចប់រឿង ។​

សូមបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ រថយន្ដ​ឡង់​គ្រីស័​រមួយ គ្រឿង​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2G-1286 បាន​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​២ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ពេល​ទៅ មុខ​ហាង​ខារ៉ាអូខេ ១៦៨ ក៏​រេ​ចង្កូត​បុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់ ចំនួន​២​កង់ ហើយ​រថយន្ដ​បែក កង់​ឆ្វេង​ខាងមុខ នៅ​នឹងថ្កល់​មិនអាច​ធ្វើដំណើរ​តទៅទៀត​បាន ប៉ុន្ដែ​ពេល​ដែល​រថយន្ដ​មួយ​គ្រឿង​នេះ បុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នោះ ស្រាប់តែ​ក្បាល​ថ្ម បាន​ខ្ទាត​ទៅ​បុក​ទ្វារ​រថយន្ដ​ហាយ​ឡែន​ឌ័​រមួយ ដែល​កំពុង​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្ដាលឱ្យ​រង​ការខូចខាត ។​

ក្រោយ​ពី​ដឹង​ខ្លួន​ថា ជា​អ្នក​ខុស ម្ចាស់​រថយន្ដ​ឡង់​គ្រីស័រ ឈ្មោះ​ចាន់ ថុន អាយុ​៥០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤១៩ ផ្លូវ លេខ ១១៤ ភូមិ​ថ្មី ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល បាន​យល់ព្រម​ផ្ដល់​សំណង ចំនួន​២០០​ដុល្លារ ទៅឱ្យ​ម្ចាស់​រថយន្ដ ហាយ​ឡែន​ឌ័​រ ជាការ​បញ្ចប់រឿង ៕

photo 1 photo 2 photo 3 photo 4 photo 5