យុវជន​ម្នាក់​ជិះ​ម៉ូតូ បុក​រទេះល​ក់​ខ្ចៅ បណ្តាលអោយ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​រទេះ​លក់ ខ្ចៅ ដែល​កំពុង​អូស​នៅ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​មនុស្ស​ចំនួន ២​នាក់ ត្រូវ​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង ២១​នឹង ៤០​នាទី​យប់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

​យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​មាន​គ្រោះថ្នាក់​នេះ គេ​សង្កេតឃើញ​យុវជន​ម្នាក់ បាន​អូស​រទេះ​លក់​ខ្ចៅ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ពេល​ដល់​ចំណុច​មុខ​វិមាន​សន្តិភាព ស្រាប់តែ​មាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​យ៉ាង​លឿន​ជ្រុល​បុក​រទេះល​ក់​ខ្ចៅ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​យុវជន​ម្ចាស់រ​ទេះ​ខ្ចៅ​ត្រូវ​រងរបួស ធ្ងន់ធ្ងរ នឹង​ម្ចាស់​ម៉ូតូ​រង​របួសស្រាល ។
​    ​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ចរាចរ​ខណ្ឌ​ដូនពេញ ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​ម៉ូតូ​នឹង​រទេះ​លក់​ខ្ចៅ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ នា​ពេល​ក្រោយ​៕
photo 1 photo 2 photo 3 photo 4 photo 5