យុវជន​ម្នាក់ ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង ជ្រុល​ទៅ​បុក​ទ្វាររបង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​ដាច់​ធ្លាក់​

​ភ្នំពេញ​៖ ហេតុការណ៍​ដែល​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង នាំគ្នា​មក​មើល​ជា​ច្រើន នាក់​នោះ គឺ​ដោយសារតែ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង ជ្រុល​ទៅ​បុក​របង​ទ្វារ​ផ្ទះ​លាន់​ដូច​រន្ទះ បណ្តាលឱ្យ​ដាច់​ធ្លាក់ និង​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ន​ណា​ម្នាក់​រងរបួស​នោះ​ទេ ដែល​ហេតុ​កាណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​៩៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។
​    ​
យោងតាម​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុ​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយគ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣០៤ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ មិន​បង្អស់​ល្បឿន​ក៏​ជ្រុល​ទៅ​ទ្វាររបង ផ្ទះ​ប្រជាពលរដ្ឋ​លាន់​ដូច​រន្ទះ បណ្តាលឱ្យ​ដាច់​ធ្លាក់ បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​ផ្អើល​ចេញមក​មើល ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​រង​របួស​នោះទេ ។​
​    ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ភាគី​ទាំង​យល់ព្រម​សម្របសម្រួល​គ្នា ដោយ​ភាគី​ម៉ូតូ​ដែល​ជា​អ្នក​បង្កហេតុ ព្រម​ជួលជុល​ទ្វាររបង​ផ្ទះ​វិញ ដើម្បី​បញ្ចប់ រឿង ៕