៣​នាក់​ម្តាយ​កូន ស្លាប់​នៅក្នុង​គ្រោះ​អគ្គិភ័យ​យ៉ាង​អាណោចអាធ័ម ព្រឹក​ឡើង​នៅ​សល់​តែ​គ្រោងឆ្អឹង​នៅក្នុង​ភ្នក់ភ្លើង

ខេត្ត​កំពង់ស្ពឺ ៖ មាន​គ្រោះ​អគ្គិភ័យ​ដ៏​កំណាច​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​តា​ព្រះ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បណ្តាលឲ្យ​មនុស្ស​៣​នាក់ ដែល​ត្រូវជា​ម្តាយ​នឹង​កូន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ ខឹម មុត អាយុ​៤៧​ឆ្នាំ (​ត្រូវជា​ម្តាយ​) និង​កូនប្រុស ពីរ​នាក់​ទៀត ម្នាក់​ឈ្មោះ សឿន ឡុង អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ​សឿន ឡាវ អាយុ​១១​ឆ្នាំ បាន​ស្លាប់​។​

មិនទាន់​ប្រភព​ណាមួយ​អាច​អះអាង​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការឆាបឆេះ​លំនៅដ្ឋាន​២​ខ្នង និង​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ដ​ល់​ទៅ​៣​នាក់​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ការលើកឡើង​របស់​អ្នកជិតខាង​បានឲ្យដឹងថា មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​អាច​បណ្តាលមកពី​ការឆ្លង​ចរន្ត​អាគុយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ទួរីស​ដែល​ចត​នៅ​ពីក្រោម​ផ្ទះ ទើប​បណ្តាលឲ្យ​មាន​ការឆាប​ឆេះ​រាលដាល​បែបនេះ​៕

​ដោយ​៖ មនសិការ​ខ្មែរ
4f7c96a3-b180-4e24-a871-67bc6d3780bc1