រថយន្ត​ហ៊ី​លុច រយ៉ែ​ថយ​ក្រោយ​បុករថយន្ក​ឡ​ង់​គ្រីស័រ បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​

ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ហ៊ី​លុច​មួយ​គ្រឿងរ​យ៉ែ​ថយ​ក្រោយ​ចេញពី​ភោជនីយដ្ឋាន តា​យ​តា​យ ជ្រុល​បុក​រថយន្ត​ឡង់​គ្រីស័រ ខណៈ​ដែល​កំពុង​ធ្វើដំណើ​រ បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន តា​យ​តា​យ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ ។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​លុច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ បាន​បើករ​យ៉ែ​ថយក្រោយ​ចេញពី​ភោជនីយដ្ឋាន​តា​យ​តា​យ ជ្រុល​បុក​រថយន្ត​ម៉ាក​ឡង់​គ្រីស័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​។​
​    ​
សាក្សី​ដដែល​បាន​បន្តថា ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង​បាន​ធ្វើ​ការសម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ត​ហ៊ី​លុច បាន​ទទួល​កំហុស​ព្រម​ចេញថ្លៃ​ខូចខាត ដើម្បី​បញ្ជប់​រឿង​នៅ​កន្លែងកើតហេតុ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​។ សមត្ថកិច្ច​បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បង្កឲ្យមាន​មនុស្ស​ណារ​ម្នាក់​រងរ​បួស​នោះ​ទេ ដោយ​គ្រាន់តែ​រង​ការខូចខាត​តែ​រថយន្ត ប៉ុណ្ណោះ​៕
photo 1 photo 2 photo 3