រថយន្ត​ធុន​ត្រា​បើក​បុករៈ​ម៉ូតូ​សេ​១២៥ ពីរ​គ្រឿង បណ្តាលឲ្យ​របួសធ្ងន់​៤​នាក់​

ភ្នំពេញ​៖​យុវជន​៤​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ធុន​ត្រា​មួយគ្រឿង​បើក​បុក នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១២៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។​
​    ​
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​៤​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពីរ​គ្រឿង មួយ​គ្រឿង​ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-2042  ជិះ​គ្នា​២​នាក់ និង​មួយ​គ្រឿង​ទៀត ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1F-5873 ជិះ​គ្នា​២​នាក់ បាន​ធ្វើដំណើរ​ស្រប​ទិស​គ្នា តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លើ​តទៅ​លិច ខណៈ​មក​ដល់​ចំណុច​មុខ​សាលារៀន ប្រ៊ី​ជ តុ​ន ស្រាប់តែ​មាន​រថយន្ត​ធុន​ត្រា មួយគ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ ធ្វើដំណើ​រ​បញ្ជ្រាស់​ទិស​គ្នា ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុករៈ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​៤​នាក់ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​
​    ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បណ្តោះអាសន្ន និង​ស្រាវជ្រាវ​តាម​ចាប់រ​ថយ​ន្ក​បង្ក​យក​មក​ដោះស្រាយតា​ម​ផ្លូវច្បាប់​៕
photo 1 photo 2 photo 3 photo 4 photo 5