រថយន្ត​កាមរី​បា​ឡែន បើក​ឡើង​លើរ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ កល់​ទៅមុខ​លែងរួច

ភ្នំពេញ​៖  រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង បាន​បើក​ឡើង​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​កល់​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​១០​នឹង​៥០​នាទី​យប់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ខាងលិច​ឈាង​ខាងជើង​ស្ថានទូត​ចិន តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៧៣ ស្ថិតក្នុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
​    ​
យោងតាម​ប្រភព​ពត៌មាន​ពី​សាក្សី ដែល​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន ឃើញ​រថយន្ត​កាមរី​បា​ឡែន ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-1061 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុច​ខាងលិច​ឈាង​ខាងជើង​ស្ថានទូត​ចិន កែង​នឹង​ផ្លូវ​លេខ​១៧៣ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើងលើ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​រថយន្ត​កល់​ទៅមុខ​លែងរួច  ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ។ ប្រភព​បន្តថា ករណី​ខាងលើ គឺ​ប្រហែល​ជា​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​កា​ម​រី​បា​ឡែន ងងុយដេក​ងួក​មួយភាំ​ង ទើប​បង្កឱ្យមាន​ហេតុការណ៍​បែប​នេះ​កើតឡើង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​អ្នកដំណើ​រណា​ម្នាក់​រងរបួស​នោះ​ទេ ចំណែករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មិន​បាន​រង​ការខូចខាត​ឡើយ ។​
​    ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជា​មន្ត្រី​ជំនាញ​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ ដល់ កន្លែងកើតហេតុ រួច​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕
photo 1 photo 2 photo 3 photo 4 photo 5