បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត​ឡិច​ស៊ី​ស បុក​គូទ​រថយន្ត​កាមរី​ឆ្លាម​ចត​ស្ងៀម​នៅលើ​ចិញ្ចើម ផ្លូវ​មុខ​ខារ៉ាអូខេ ជា រិទ្ធី​ហេង

​ភ្នំពេញ​៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ អស់​មួយ​ចំហៀង​ខាងឆ្វេង ខណៈ​ចត ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវ​មុខ​ខារ៉ាអូខេ ជា រិ​ទី្ធ​ហេង ហើយ​ត្រូវ​បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត​ឡិច​ស៊ី​ស RX 300 រេ​ចង្កូត​ជ្រុល​បុក​ពេញ​ទំហឹង កាលពី​វេលា​ម៉ោង ១​នឹង ១០​នាទី​ឈានចូល ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅ​តាម​ផ្លូវ​លេខ ១៣៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី ១ ខណ្ឌចំការមន ។
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​នៅ​មុខ ខារ៉ាអូខេ ជា រិទ្ធី​ហេង បានអោយដឹងថា មុនពេល​កើតហេតុ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​កាមរី​ឆ្លាម ពណ៌​ប្រផេះ មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2P 6058 មក​ចត​លើ​ចិញ្ចើមផ្លូវ ហើយ​ដើរ​ចូល​ទៅ​ច្រៀង​រាំ​កម្សាន្ត នៅក្នុង​បន្ទប់​ខារ៉ាអូខេ លុះ​បាន​ប្រហែល​ជាង ១​ម៉ោង ក៏​មាន​រថយន្ត​ឡិច​ស៊ី​ស RX 300 មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2M 3979 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ល្បឿន​លឿន រេ​ពេញ​ផ្លូវ បាន​ជ្រុល​ទៅ​បុក​ចំ​គូទ​រថយន្ត​កាមរី​ឆ្លាម ដែល​ចត​ស្ងៀម​ពេញទំហឹង បណ្តាលអោយ​រថយន្ត​កា​ម​រី​ឆ្លាម រង​ការ​ខូច ខាត​ផ្នែក​ខាងក្រោយ ហើយ​រថយន្ត​ឡិច​ស៊ី​ស ខូចខាត​ផ្នែក​ខាង​មុខ​ឈប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​ផងដែរ ។
​    ​
ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា ដោយសារ​មាន​ការ​អ​ន្ត រាគ​មន៍​ពី​សំណាក់​នគរបាល​មូលដ្ឋាន នឹង​នគរបាល​ចរាច​រ​ខណ្ឌចំការមន​នោះ ភាគី​រថយន្ត​ឡិច​ស៊ី​ស​បាន​សម្រេច សង​សំណង​ដល់​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម​ចំនួន ២០០​ដុល្លារ បញ្ចប់រឿង​ភ្លាម​មិន​រំខាន​ដល់​សមត្ថកិច្ច​វាស់វែង អូស យកទៅ​រក្សាទុក​នៅឡើយ ។ ហើយ​ចំពោះ​ឈ្មោះ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​វិញ​នោះ សមត្ថកិច្ច​ក៏​មិន​បាន​ស្គាល់ ផងដែរ ៕
photo 1 photo 2 photo 3 photo 4 photo 5