ក្មេងៗ​នាំ​គ្នា​លេង​ទឹក លង់​ស្លាប់​ម្នាក់ នៅ​ស្រុក​មោង​ឬ​ស្សី​

បាត់ដំបង​៖ ក្មេងស្រី​ម្នាក់​អាយុ​១០​ឆ្នាំ បាន​នាំ​គ្នា​លេង ទឹក ហើយ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង ៤ និង​១៥​នាទី​ល្ងាច ថ្ងៃទី​២០ ខែតុលា នៅ​ចំណុច​ប្រឡាយទឹក វាលស្រែ ក្នុង​ភូមិ​ព្រៃ​ព្រា​ល ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី​។

ក្មេងស្រី​ដែល​លង់ទឹក​ស្លាប់​ខាងលើ​នេះ​ឈ្មោះ អ៊ុន សុ​ឃីម ភេទ​ស្រី អាយុ​១០​ឆ្នាំ ។ បច្ចុប្បន្ន​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរបញ្ជាក់​ថា មួយរយៈ​កន្លងមកនេះ ករណី​ក្មេង​លង់ទឹក​ស្លាប់​កើនឡើង​គួរឲ្យកត់សម្គាល់ ដូច្នេះ​សូម​មាតាបិតា ឬ​អាណាព្យាបាល គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ចំពោះ​ការ​បណ្តោយ​ឲ្យ​ក្មេង​ទៅ​លេង​ទឹក​ស្រែ ឬ​បឹង​នៅ​ជិត​ផ្ទះ អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ជាក់ស្តែង​ដូចជា​ករណី​ខាងលើ​នេះ​ជាដើម ៕

T-0459