ស្ត្រី​ម្នាក់​មាន​ជំងឺ​សសៃប្រសាទ ចង​ក​សម្លាប់​ខ្លួន​លើ​ដើម​អំពិល

​បាត់ដំបង ៖ ស្ត្រី​ម្នាក់​ឈ្មោះ បិ​ន ឌួង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ បាន​យក​ខ្សែ​គោ​ចង​ក​សម្លាប់​ខ្លួនឯង​លើ​ដើម​អំពិល នៅ​ចំណុច​វាលស្រែ ក្រោយ​ផ្ទះ​ចម្ងាយ ១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ដោយសារ​តូចចិត្ត​មាន​ជំងឺ​សសៃប្រសាទ​ប្រចាំកាយ ។

បច្ចុប្បន្ន​សព​ត្រូវ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
T-0458