គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ មានមនុស្សស្លាប់៥នាក់ របួសធ្ងន់ស្រាល ៣៧នាក់

ភ្នំពេញៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៧លើក យប់៥លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៥នាក់ (ស្រី០១នាក់) របួសធ្ងន់ ១៩នាក់ (ស្រី៥នាក់) និងរបួសស្រាល១៨នាក់(ស្រី៦នាក់)។

យោងតាមប្រភពព័ត៌មានពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៧លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៣០គ្រឿងក្នុងនោះមានម៉ូតូ ២២គ្រឿង , រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០២គ្រឿងយានផ្សេងៗ ០២គ្រឿង និងអ្នកថ្មើរជើង១នាក់។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៤លើក, មិនគោរពសិទ្ធ០៦លើក, មិនប្រកាន់ស្តាំ០២លើក, ប្រជែងគ្រោះថ្នាក់ ០៣លើក, បត់គ្រោះថ្នាក់០២លើក ។ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន៣៦នាក់ (យប់០៩នាក់)។

រថយន្តដែលត្រូវបានផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះសរុបចំនួន ៥៧៦គ្រឿង ក្នុងនោះរួមមាន រថយន្តទេសចរណ៍គ្រូសារ ៤៩គ្រឿង, រថយន្តដឹកដំណើរធុនតូច ១៩៩គ្រឿង, រថយន្តដឹកទំនិញធុនតូច ១៤៩ គ្រឿង, រថយន្តដឹកទំនិញធុនធំចំនួន ១៧៩គ្រឿង ។

រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាល ស្រុកចំនួន១៩គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៥២២គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ចំនួន៣៥គ្រឿង ។