ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​រូបគេ​កំពុង​ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ហើយ​ត្រូវ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​សេ​១២៥ ក្នុង​ល្បឿន​លឿន​ជ្រុល​បុក កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​២០១១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ម៉ូតូ​បង្ក​បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ បុរស​ម្នាក់​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-6395 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​វីវ៉ា រងរបួស​ធ្ងន់ ហើយ​ម៉ូតូ​បង្ក​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​
​    ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទឹកថ្លា​បណ្ណោះអាសន្ន​៕
1