គ្រោះមហន្តរាយ​បាក់​ច្រាំងទន្លេ​កើតឡើង​ជា​លើក​ទី​២​នៅ ក្រុង​កំពង់ចាម​

កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៤ វេលា​ម៉ោង ៦:៣០ នាទី​ព្រឹក​មិញ​នេះ មាន​ការបាក់​ច្រាំង​ទន្លេរ​នៅក្នុង​ភូមិ​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម គឺ​ស្ថិតនៅ​មុខ​សណ្ឋាគារ​មេគង្គ ចំណុច​អាហា​រដ្ឋា​ន​ខ្យល់​ទន្លេរ ដែល​ការបាក់​នោះ​មាន​បណ្តោយ​២០​ម៉ែត្រ ជម្រៅ​១៣​ម៉ែត្រ បណ្តាល​អោយ​អគារ​អាហា​រដ្ឋា​ន​ស្រុត​មួយផ្នែក ហើយ​ម្ចាស់​ត្រូវ​បង្ខំចិត្ត​រុះរើ​ចេញ​។ សូម​បញ្ជាក់​ដែរ​ថា ការបាក់​ច្រាំង​នេះ គឺ​បាក់​មក​ជិត​ដល់​ចឹញ្ចើម​ផ្លូវ​ព្រះសីហនុ​តែម្តង​(​ផ្លូវ​មាត់ទន្លេរ មុខ​សណ្ឋាគារ​មេគង្គ​) នៅសល់​ប្រមាណ​ជា ៥​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ចឹញ្ចើមផ្លូវ​ហើយ​។​

​ហើយ​នេះ​គឺជា​គ្រោះមហន្តរាយ​ទី​២ ហើយ​នៅក្នុង​ក្រុង​កំពង់ចាម បន្ទាប់ពី​មាន​ការបាក់​ច្រាំង​ជម្រៅ ១០០ ម៉ែត្រ កាលពី​យប់​ម៉ោង ១៩:៣០ នាទី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៣ នៅ​ភូមិ បឹង​សាង​កើត ឃុំ​សូ​គង ស្រុក​កងមាស ខេត្ត​កំពង់ចាម កាលពី​ពេល​ថ្មីៗ កន្លងមក​៕ លីហេង

photo 2(1) photo 1(1) photo 3 photo 4