បាក់​ច្រាំង​ទន្លេ ជម្រៅ​១០០ ម៉ែត្រ ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤ ភូមិ​

កំពង់ចាម ៖ ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤ ភូមិ គឺ ភូមិ សាង​លិច ភូមិ សាង​កើត ភូមិ ក្តី និង​ភូមិ​កោះ​តា​ងោល ស្មើរ​នឹង ៦៥៨​គ្រួសារ បាន​រង​នូវ​ការប៉ះពាល់ ដោយសារ​បាក់​ច្រាំង​ទន្លេ ជម្រៅ​១០០ ម៉ែត្រ​ កាលពី​យប់​ម៉ោង ១៩:៣០ នាទី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៣ នៅ​ភូមិ បឹង​សាង​កើត ឃុំ​សូ​គង ស្រុក​កងមាស ខេត្ត​កំពង់ចាម ប៉ុន្តែ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ ដោយ​ពួកគាត់​បាន​រើ​ចេញ​ពី​តំបន់​ដែល​បាក់​នោះ​ជាង​០២​ខែ​មក​ហើយ​។

​ច្រាំងទន្លេ​ដែល​បាក់​នោះ បាន​បាក់​លាតសន្ធឹង​ដល់​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បង្ករ​អោយ​ប៉ះពាល់​ដល់​ការធ្វើដំណើរ ហើយ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ចេញ​ចូល​តាមផ្លូវៀ​ង​នៅ ភូមិ​បឹង​ត្រាវ​។ ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ស្នើរ​សុំ​អោយ​កងកម្លាំង​យើង​ជួយ​រុះរើ​ផ្ទះ​របស់​ពួកគាត់ បច្ចុប្បន្ននេះ កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្រុក​កងមាស បាន​នឹង​កំពុង​ធ្វើការ​ចុះជួយ​រុះរើ​ផ្ទះ នឹង​សង់​ជំរក​បណ្តោះអាសន្ន​ជូន​ប្រជាពលរដ្ឋ​ទាំង​០៣​គ្រួសារ​នោះ​ហើយ​។​
photo 3 photo 4