ជនល្មើស​ម្នាក់​សម្លាប់​ម​នុស្ស​តាំងពី​ឆ្នាំ​១៩៩៦ រហូតមកដល់​ពេលនេះ​ទើប​ចាប់ខ្លួន​បាន​

​កំពង់ធំ ៖ តាម​ការចង្អុល​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​ដោយ​មាន​ការប្រើប្រាស់​វិធានការ​ជំនាញ​របស់​ក្រុម​អនុវត្ត​ដីកា នា​ព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៤ ក្រុម​អនុវត្ត​ដីកា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សាន សុភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កំពង់ធំ បាន​ធ្វើ​ការចាប់ខ្លួន​ជនល្មើស ឈ្មោះ ឡាយ ទូច ភេទ ប្រុស អាយុ ៥០​ឆ្នាំ នៅ​ចំណុច ភូមិ​អរ ឃុំ​ទម្រីង ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ពី​បទ​មនុស្សឃាត ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ១៩៩៦ នៅ​ភូមិ ព្រៃទទឹង ឃុំ ជ្រៃវៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
photo 1 photo 2