ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​កាប៊ីន​ភ្លើង​ជាប់​ផ្សារកណ្តាល បង្ក​ការភ្ញាក់ផ្អើល​ពេញ​ខណ្ឌដូនពេញ​

​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​មួយ ដែល​បងប្អូន​អាជីវករ​នឹង​ប្រជាពលរដ្ឋ​ជាច្រើន ភ័យ​តក់ស្លុត រត់​ជាន់​ជើង​គ្នា ដោយសារតែ ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​កាប៊ីន​ភ្លើង​នៅ​ជាប់​នឹង​ផ្សារកណ្តាល ក្លាយ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោ ស​ន្ធៅ កាលពី​វេលា​ម៉ោង ២៤​នឹង ១០​នាទី​ឈានចូល​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ ។ ព្រឹត្តិការណ៍​ខាងលើ នេះ​ស្ថិតនៅ​ជាប់​នឹង​ផ្សារកណ្តាល​ចំហៀង​ខាងជើង តាម​បណ្តោយ​ផ្លូវ​លេខ ១៤៤ សង្កាត់​ផ្សារកណ្តាល ខណ្ឌ​ដូន ពេញ​។
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា មុនពេល​មាន​ការភ្ញាក់ផ្អើល​ខាងលើនេះ មាន​ការផ្ទុះ​សេ​ខ្សែភ្លើង នៅក្នុង​កាប៊ីន​ម៉ាស៊ីនភ្លើង បែក​ផ្កាភ្លើង​ខ្ទាត​ពេញ​ផ្លូវ នឹង​បែក​អណ្តាតភ្លើង បង្ក​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ ដែល​លក់ដូរ​នៅក្នុង​ផ្សារ​កណ្តាល​មាន​ការ​ភ័យ​ស្លន់ស្លោ រត់​ជាន់ គ្នា នឹង​បាន​ស្រែក​ដង្ហោយហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ រួមជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​។
​    ​
បន្ទាប់​ពី​ការភ្ញាក់ផ្អើល​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ យក​បំពង ពន្លត់​អគ្គិភ័យ​ជាង ១០ បំពង់​មក​បាញ់​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆេះ​ក្នុង​កាប៊ីន​ភ្លើង​នោះ​អោយ រលត់​សូន្យសុង​ទៅ​វិញ​ក្នុង​រយះពេល​ជិត កន្លះ​ម៉ោង ដោយ​ពុំ​បណ្តាល​អោយ​មាន​ការឆាបឆេះ​រាលដាល​ធំដុំ ដល់ តូប​ក្នុង​ផ្សារ នឹង លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​ឡើយ​។ ប៉ុន្តែ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះដែរ គេ​សង្កេត​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង​បាន​ចុះ​ដល់​កន្លែង កើតហេតុ​ផងដែរ ប៉ុន្តែ​មិន​ហ៊ាន​បាញ់​អន្តរាគមន៍​ទេ ដោយសារ​រង់ចាំ​ផ្នែក​អគ្គិសនី​បិទ​ប្រព័ន្ធ​ភ្លើង​ទើប​ហ៊ាន បាញ់ ទឹក​អន្តរាគមន៍ ។​ហើយ​អ្វី​ដែល​កត់សម្គាល់​នោះ​បើ​ទោះបី​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​បាន​បាញ់​អត្ត​រាគ​មន៍​ក៏ដោយ ក៏​បងប្អូន​ប្រជាពលរដ្ឋ​បាន​សហការគ្នា​យ៉ាង​យកចិត្តទុកដាក់ ពន្លត់ភ្លើង​ឲ្យ​រលត់​សូន្យសុង​ទៅវិញ ភ្លាមៗ​ផងដែរ ។

សមត្ថកិច្ច​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​អគ្គិភ័យ​នេះ មិន​បណ្តាលអោយ​មនុស្ស​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ នោះទេ ហើយ​មិន​បណ្តាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ៕
photo 1 photo 2 photo 3 photo 4