ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន​សង្ស័យ​មាន​វិបិត្ត​ក្នុងចិត្ត​

កណ្តាល : សមត្ថកិច្ច​និយាយថា ស្ត្រី​ម្នាក់​បាន​ចងករ​សម្លាប់ខ្លួន នៅក្នុង​ផ្ទះ​របស់​ខ្លួន សង្ស័យ​មាន​វិបត្តិ​អ្វី​មួយ ។​

​សមត្ថកិច្ច​បាន​បន្តរ​ថា ការភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៦​ម៉​៣០​នាទី នៅ​ចំណុច​ផ្ទះជួល ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ ទិត មករា អាយុ ៣២​ឆ្នាំ​ជា​ជនជាតិខ្មែរ រស់នៅ​ភូមិ​តា​កោង ឃុំ​អម​លាំ​ង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ ប៉ុន្តែ​ជួយ​មិនបាន ដោយ​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។​

​តាម​ការបំភ្លឺ​ពី​អ្នកជិតខាង​បាន​ឱ្យដឹងថា ជា​រាងរាល់ថ្ងៃ​ជនរងគ្រោះ​តែងតែ​ជជែក​លេង ទំនាក់ទំនង​ជាមួយ​អ្នកភូមិ​ជា​ធម្មតា ។ លុះដល់​វេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​បាន​ចូល​ទៅ​សំងំ​ក្នុង​បន្ទប់​របស់​ខ្លួន​តែម្នាក់ឯង ។ ដោយ​បាត់​ជនរងគ្រោះ​យូរពេក​អ្នកជិតខាង​ក៏​បាន​ទៅ​គោះ​ទ្វារ​មើល ប៉ុន្តែ​មិន​មាន​ការឆ្លើយតប ទើប​អ្នក​ជិតខាង​នាំគ្នា​រុញ​ទ្វារ​តែ​ជាប់គន្លឹះ​ខាងក្នុង ដោយ​មាន​ការសង្ស័យ​ក៏​នាំគ្នា​គាស់​ទ្វារ​បន្ទប់​ចូលទៅ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចង​ក​នឹង​ក្រ​ម៉ា​ជាប់​ដែក​ចំរឹង​បង្អូច​ផ្នែក​ខាងក្នុង ស្លាប់បាត់​ទៅ​ហើយ ។​

​ក្រោយ​កើតហេតុ​អ្នកភូមិ​បាន​ប្តឹង​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​ក៍​ស្រាយចំណង​ចេញ និង​ពិនិត្យ​ទៅលើ​ជនរងគ្រោះ​ដោយ​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ចងករ​សម្លាប់​ដោយ​ខ្លួនឯង​មិន​មែន​ជា​អំពើ​ឃាតកម្ម​ទេ ។​
d18971