រថយន្ត​កុងតឺន័​របើក​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ទ្រេត​ចំនួន​៣​ផ្ទាំង​

ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​រង​ការខូច​ខាត កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមហ៊ុនអេត​ហ្វូត តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ពី​ចំណុចកើតហេតុ រហូត​ដល់​ចំណុច​ច្រកចូល​ផ្សារ​ព្រៃទា ទើប​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កុងតឺន័រ តែ​បាន​ផ្តាច់​កន្ទុយ​ទុក បើក​តែ​ក្បាល ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​មុខ​ក្រុមហ៊ុនអេត​ហ្វូត រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ទ្រេត​អស់​ចំនួន​៣​ផ្ទាំង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ពី​ចំណុចកើតហេតុ រហូត​ដល់​ចំណុច​ច្រកចូល​ផ្សារ​ព្រៃទា ក៏ត្រូវ សមត្ថកិច្ច​ដេញ​ឃាត់​បាន​រថយន្ត​រួមទាំង​ម្ចាស់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​និង​ម្ចាស់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1