រវល់​តែ​និយាយ​ទូរស័ព្ទ ជិះ​ម៉ូតូ បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​ស្ត្រី​២​នាក់​រងរបួស​

​ភ្នំពេញ​៖ នារី​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿ ន​ជ្រុល បុក​ម៉ូតូ​និច​មួយ​គ្រឿង​ទៀត ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​២​នាក់​រងរបួស​ធ្ងន់ ខណៈ​ដែល​នារី​ម្នាក់​នោះ រវល់​តែ​និយាយ​ទូរស័ព្ទ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​
​ ​
ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ មនុស្ស​ប្រុស​ស្រី​៣​នាក់ ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-0985 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណះមក​ដល់​ចំណុច​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ ស្រាប់តែ​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ ម៉ាកធូ​ដេ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿង កំពុងតែ​និយាយ​ទូរស័ព្ទ ផង​នោះ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ម៉ូតូ​និច​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​២​នាក់​ដែល​ជិះ​ក្រោយ​រងរបួស​ធ្ងន់ រីឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត ។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​កា​ជាមួយ​ជំនាញ ចុះមក​ធ្វើ​ការវាស់វែង​ដល់​កន្លែងកើតហេតុ និង​អូស​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ​នៅពេល ក្រោយ រីឯ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចណ៍​ខាងលើ​នេះ បង្កឡើង​ដោយសារ​តែ​នារី​ជិះ​ម៉ូតូ​ម៉ាកធូ​ដេ រវល់ និយាយ​ទូរស័ព្ទ​មិន​បាន​មើល មុខ ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​ដូច្នេះ ៕
1

2

3