ម៉ូតូ​FTR​បុក​ជាមួយ​សេ​១២៥ រងរបួស​ម្ចាស់​ម៉ូតូ​ធ្ងន់​ម្ខាង ស្រាល​ម្ខាង

​ភ្នំពេញ ៖ បុរស​២​នាក់ ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ នឹង​ម្នាក់​ទៀត​រងរបួស ស្រាល ដោយសារ​ពួកគេ​ជិះ​ម៉ូតូ ២​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ខារ៉ាអូខេ បេ​ល​ស្តារ ផ្លូវ​លេខ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ៣​នឹង ២៥​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០១៤​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​មាន​គ្រោះថ្នាក់​នេះ គេ​សង្កេត​ឃើ ញ បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1H 4640 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ ៥៩៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​បុក​ជាមួយ​ម៉ូតូ FTR កំពុង​ជិះ​ចេញពី​ខារ៉ាអូខេ បេ​ល​ស្តារ យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​ទាំង ២​គ្រឿង​ដួល ខ្ទាត​ពេញ​ផ្លូវ នឹង​ម្ចាស់​ម៉ូតូ​ទាំង​សងខាង រងរបួស​ធ្ងន់​ស្រាល ។
​ ​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ នឹង​បាន​វាស់វែង​អូស​យក ម៉ូតូ​ទាំង ២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ៕
1