ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល​៤​នាក់ និង​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង

​ភ្នំពេញ ៖ យុវជន​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​តែ​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១៦៧ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន ។​
​    ​
សាក្សី​ដែល​បាន​ធ្វើ​ហេតុការណ៍​នេះ​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​សង​កូរ៉េ​មួយ​គ្រឿង​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៧ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ផ្លូវ​កែង​លេខ​៤៣២ ស្រាប់តែ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ហ្វី​ណូ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 1- 0511 តាម​បណ្តោយ​ផ្លូវ​៤៣២​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ម៉ូតូ​សង​កូរ៉េ​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង ចំណែកឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត ។
​    ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ធ្វើ​ការសម្របសម្រួល​ដល់​ភាគី​ទាំង​២ ហើយ​ពួកគាត់​បាន​ព្រមព្រៀង​គ្នា​បញ្ចប់រឿង ដោយ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច ៕
​    ​
1