ប្រជាជន​ឥណ្ឌា​ប្រមាណ ៣៧​ម៉ឺន​នាក់​ត្រូវបាន​ជម្លាសចេញ ពី​តំបន់​មាត់សមុទ្រ ដោយសារ​ខ្យល់ព្យុះ​ស៊ី​ក្លូន​

ព័ត៌មាន​អន្តរជាតិ ៖ មនុស្ស​៣​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ស៊ីក្លូន ហើយ​ប្រជាជន​ឥណ្ឌា​ប្រមាណ​៣៧​ម៉ឺន​នាក់​ត្រូវបាន​ជម្លាសចេញ ពី​តំបន់​មាត់សមុទ្រ  ដោយសារ​ខ្យល់​ព្យុះកំ​រឹត​ខ្លាំង បាន​បោកបក់​ទៅលើ​តំបន់​ឆ្នេរសមុទ្រ ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ក្នុង​ល្បឿន​២០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។

​យោង​តាម​ភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌា បានឲ្យដឹងថា ខ្យល់ព្យុះ បាន​បំផ្លាញ ផ្ទះសម្បែង និង​បាន​ផ្តួលរំលំ​ដើមឈើ និង​បង្គោល​អគ្គីសនី ជាច្រើនរ​យ​ដើម និង​កាត់ផ្តាច់​ផ្លូវថ្នល់​សំខាន់ៗ ហើយ​ចាប់តាំងពី​ម៉ោង​១១ ៣០​នាទី​ព្រឹក រហូតមកដល់​ពេលនេះ​មាន​មនុស្ស​ស្លាប់​៣​នាក់​ហើយ​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នរិន្ទ្រ​ម៉ូឌី បាន​កោះប្រជុំ​បន្ទាន់ ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ធានាឲ្យបាន នូវ​ការត្រៀម​រៀបចំ​ទុកជា​មុន​របស់​អាជ្ញាធរ ដើម្បី​ស្រោចស្រង់​ប្រជាជន​រងគ្រោះ ហើយ​កង​ទាហាន​ម៉ា​រី​ន​ឥណ្ឌា បាន​ត្រៀម​ខ្លួន ដោយ​មាន​ក្រុម​គ្រូពេទ្យ សម្ភារៈ​ចាំបាច់ ដូចជា​អាវ​ពោង ទូក​សង្គ្រោះ នឹង​ស្បៀងអាហារ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​។ ។​

03