​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ សម្លាប់​មនុស្ស ៧​នាក់ និង​របួស​១៦​នាក់

​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ចំនួន ១២​លើក (​យប់ ០៤​លើក​), ស្លាប់ ០៧​នាក់ (​ស្រី ០១​នាក់​), របួសធ្ងន់ ០៦​នាក់ (​ស្រី​០២​នាក់​), របួសស្រាល ១០​នាក់ (​ស្រី ០២​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ២៣​នាក់ (​យប់ ០៧​នាក់​)​។​

យោង​តាម​គេហទំព័រ របស់​អគ្គស្នងការ ដ្ឋា​ននគរបាលជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​ម៉ូតូ ១៦​គ្រឿង​, រថយន្ត​ធុន​តូច ០៥​គ្រឿង​, រថយន្ត​ធុន​ធំ ០១​គ្រឿង និង​អ្នក​ថ្មើរជើង ០២​នាក់ ។​
​ប្រភព​ខាងលើ​ឲ្យដឹង​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​ល្បឿន ០៥​លើក​, មិន​គោរព​សិទ្ធី ០៤​លើក​, ប្រជែង​គ្រោះថ្នាក់ ០២​លើក និង​ស្រវឹង ០១​លើក​។​

​ចំពោះ​រថយន្ត​ដែល​ទទួលរង​ការ​ផាកពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៤​នេះ មាន​ចំនួន ៣២៣​គ្រឿង ក្នុង​នោះ​រថយន្ត​ទេសចរណ៍​គ្រួសារ ២៣​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៧៨​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ០១​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ២៤​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៩៧​គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៣៨​គ្រឿង​, នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ២៨៥ ៕

Untitled-2