រថយន្ត​ស៊ី​អរ​វី បើក​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​សេ ១២៥ បណ្តាល​អោយ​បុរស​ម្នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥  ហើយ​ត្រូវ​រថយន្ត​ស៊ី​អរ វី​មួយគ្រឿង កំពុង​បើកបរ លឿន បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​ពេញ​ទំហឹង នៅ​ចំណុច ផ្លូវ​បេតុង មុខ​ច្រកចូល​មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុ​ន ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ២២​នឹង ៣០​នាទី​យប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៤​។​
​    ​
យោងតាម​ប្រភព​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត ស៊ី អរ វី មួយគ្រឿង ពណ៌​ស្ករ មិន​ចាំ​ពាក់​ស្លាក​លេខ  បាន​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន បត់​ស្តាំ​ដៃ​ចូល​ច្រក មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុ​ន បណ្តាល​អោយ​ជ្រុល​បុក​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL 2175 ពេញទំហឹង ធ្វើអោយ​ម៉ូតូ​ដួល​នឹង​អ្នកជិះ​ម៉ូតូ​ត្រូវ​រងរបួស ហើយ​ចំណែក​រថយន្ត​បង្កហេតុ​ក្រោយ​ដឹងថា ខ្លួន បង្ក​គ្រោះថ្នាក់​នោះ ក៏​បាន​ព្យាយាម​បើក​គេចខ្លួន​បាត់​ស្រមោល​ឈឹង​តែម្តង ដោយ​មិន​ឈប់​នៅ​ដោះស្រាយ សំណង​ទេ​។
​    ​
សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​សាច់ញាតិ​ម្ចាស់​ម៉ូតូ បាន​មកជួយ​អន្តរាគមន៍​អូស​យក ម៉ូតូ​ទៅ​ជួសជុល ដោយ​ខ្លួនឯង ដោយសារ​ភាគី​បង្កហេតុ​បាន​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល ។ ជុំវិញ​បញ្ហា​នេះ​ភាគី​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ដោយ​បញ្ចប់រឿង​ត្រឹម​រថយន្ត​បង្កហេតុ បើក​គេចខ្លួន​បាត់​៕
1 2