អ្នកកាសែត​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់សម្លាប់

ខេត្ត​ក្រចេះ ៖ អ្នកកាសែត​សមាគម​ខ្មែរ​អ្នកប្រជាធិបតេយ្យ ម្នាក់ ឈ្មោះ តាំង ទ្រី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់សម្លាប់ ក្នុង​រថយន្ត  នៅ​ចំណុច​ព្រៃ​ក្នុង​ភូមិ​ទួល​ពន្លៃ ឃុំ​ខ្សឹម ស្រុក​ស្នួល កាលពី​វេលា​ម៉ោង​១​ទៅ​ម៉ោង​២​រំលង​អាធ្រា​ត្រ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤​។

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច្ច័យ ហើយ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ អ្នកកាសែត​រូបនេះ​ត្រូវបាន​គេ​បាញ់សម្លាប់​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ ។