ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្លាប់ បន្ទាប់​ពី​ដើរ​ទៅ លេង​ផ្ទះ បងប្អូន​តែ​ម្នាក់ឯង​

កណ្តាលៈ កុមារ​ម្នាក់​បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​បាន​ដើរ​ទៅ​លេង​ផ្ទះ​បងប្អូន តែម្នាក់ឯង ហើយ​ត្រូវ​បាន​លង់ទឹក ស្លាប់ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង​១០ និង​៣០​នាទី នៅ​ចំណុច​ក្នុង ព្រែ​តា​ឌុ​ច ក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តា​កែ ស្រុក​កោះធំ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ វណ្ណា សេងហុង ភេទ​ប្រុស អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ខាងលើ ឪពុក ឈ្មោះ​នី វណ្ណា ភេទ​ប្រុស អាយុ​៤៣​មុខរបរ​កម្មករ ម្តាយ ឈ្មោះ យ៉ាន ស៊ិញ ភេទ​ស្រី មុខរបរ​កម្មករ ។​

​ប្រភពព័ត៌បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា មុនដំបូង​កុមា​រងគ្រោះ បាន​ដើរលេង​នៅ​ផ្ទះ​បង ប្អូន មិនឃើញ​មក​ផ្ទះ​វិញ លុះដល់​ម៉ោង​១០​ជាង ទើប​ជីដូន​ដើរក ឃើញ​ស្បែកជើង​អណ្តែត​ក្បែរ ស្ពាន​មាត់កំពង់ ហើយ​នាំគ្នា ចុះ​រ៉ាវ ទើប​ឃើញ​សព​នៅ ខាងកើត​ស្ពាន​ក្នុង​ទឹក ព្រែក​ចម្ងាយ​៣០​ម្រ៉ែ​ត​។ បច្ចុប្បន្ន​សព​ក្មេងប្រុស ត្រូវបាន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ។​

d18621