បបួល​មិត្តភក្តិ ផឹកស៊ី​ដើរលេង​ពេលយប់ បាន​បើក​ម៉ូតូ​ទៅបុក និង​បង្គោល​ស្លាក​សញ្ញា​បាក់ក​ស្លាប់​

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​បបួល​មិត្តភក្តិ ផឹកស៊ី​ឡើង​ស្រវឹង ហើយ​ដើរ​លេង​ពេលយប់ បាន​បើក​ម៉ូតូ​ទៅបុក និង​បង្គោល​ស្លាក​សញ្ញា បង្ហាញផ្លូវ​ដួល​បាក់ក​ស្លាប់ យ៉ាង​អាណោច​អាធ​ម នៅ​នឹង​កន្លែងកើតហេតុ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៤ នៅ ចំណុច​ផ្លូវ​កោង​ភូមិ​ភ្នំ​ធំ ឃុំ​អូ​ប្រា​សា ទ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ត្រី យ៉​ត សុផល អធិការ​នគ​បាល ស្រុក​មង្គល​បូរី​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​បង្កដោយ​ខ្លួន ឯង​មាន ឈ្មោះ​មិន សា​រ៉ូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​និគម​ន៍ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ ដំបង​។ និង​បាន​បើកបរ​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ គឺ​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១៤ ព៌ណ​ខ្មៅ គ្មាន​ស្លាក ។​

​បើ​តាម​ប្រភព​ពី សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ បើ​តាម​ការ​អ​អាង របស់​ក្រុម​គ្រួសារ​បាន និយាយ ថា ជនរងគ្រោះ ទើបតែ​វិលត្រឡប់​មក​ពី ប្រទេស​ថៃ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នៅ​យប់កើតហេតុ​នោះ ជនរងគ្រោះ បាន​នាំ​បបួល​មិត្តភក្តិ ផឹកស្រា​ឡើង​ស្រវឹង​រៀងខ្លួន ហើយក៏​បាន​បន្ត​ដើរលេង​ពេញ​មួយ​យប់ លុះដល់​យប់​ជ្រៅ មិត្តភក្តិ ក៏​បាន​ចូល​ដេក​លង់លក់​អស់ នៅ​តែ​ជនរងគ្រោះ​ម្នាក់ឯង​ក៏​ដើរ​លេង​បន្ត​ទៀត ។​

ពេល​កើតហេតុ​រួច នគ​បាល​ចរាចរ​មក​ដល់ រួច​ធ្វើ​កំណត់ហេតុ ទើប​ដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​បាក់ក ពិតប្រាកដ​មិន មែន​ជា​អំពើ​ឃាតកម្ម​នោះទេ ។​ ​សព​ជនរងគ្រោះ ត្រូវបាន​នគ​បាល​ចរាចរ ប្រគល់ឲ្យ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

image-7 image-8 image-10