ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា បណ្តាលឲ្យ​មនុស្ស​៥​នាក់​រងរបួស

ភ្នំពេញ​៖ ម៉ូតូ​ពី​រគ្រឿង​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1C-6396​ជិះ​ដោយ​បុរស​ពីរ​នាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ជិះ​ដោយ​យុវជន​បី​នាក់ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា ពី​លិច​មក​កើត និង​ពី​កើត​មក​លិច ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឲ្យ​ភាគី​ទាំងសងខាង​សរុបមា​ន​គ្នា​៥​នាក់ រងរបួស​រលាត់​ដៃ រលាត់​ជើង កាលពី​វេលា​ម៉ោង ១២ និង​៣០​នាទី​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៤​។​

​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង​បាន​ជិះ​ម៉ូតូ​ត្រឡប់​ផ្ទះ​រៀងៗ​ខ្លួន ៕

25133656b4fbd41cee80ef1135777