អាជ្ញាធរ​ហុងកុង​លុបចោល​គម្រោង​ជួប​ចរចា ដោយ​ចោទ ក្រុម​បាតុករ​នៅ​តែ​មាន​ចេតនា​ធ្វើ​ការបះបោរ​

​ព័ត៌មាន​អន្តរជាតិ​៖ អាជ្ញាធរ​ក្រុង​ហុងកុង បានប្រកាស លុបចោល​គម្រោង​ជួប​ចរចា​ជាមួយ​ក្រុម​បាតុករ​ទាម​ទារ​លទ្ធិ​ប្រជា ធិបតេយ្យ ដែល​បាន​កំណត់​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​១០ តុលា ហេតុផល​គឺ ក្រុមបាតុករ គ្មាន​ចេតនា ស្វែងរក​ការព្រមព្រៀង​គ្នា​ដោយ​សន្តិវិធី​នោះទេ ពួកគេ​នៅតែ​មាន​ចេតនា​ធ្វើ​ការបះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ នេះ​បើ​តាម​អ្នកតំណាង​រដ្ឋបាល​ក្រុង​ហុងកុង បាន​ថ្លែង​ឲ្យដឹង ។​

​ប្រធាន​សហព័ន្ធ​និស្សិត​ហុងកុង បានឲ្យដឹងថា ក្រុមនិស្សិត និង​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ហុងកុង ជាច្រើន​ម៉ឺន​នាក់ បាន​ចេញ​មក​ធ្វើ​បាតុកម្ម អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លង​មក​ហើយ ដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ដោយ​សេរី ក្នុង​ការជ្រើសតាំង​ថ្នាក់ដឹកនាំ​តំបន់​ស្វយ័ត​ហុងកុង មិនមែន​តាម​ការសម្រេច​របស់​គណៈ​បក្សកុម្មុយនិស្ត​ចិន​ប៉េកាំង​ឡើយ ពោល​គឺ​ពួក​គេ​ចង់​ឲ្យ​លោក ឡឹង ឈុន​យី​ង ចុះចេញ​ពី​ដំណែង អភិបាលក្រុង ដោយ​ហេតុផល​ថា អភិបាល​មួយ​នេះ ជា​អាយ៉ង​របស់​ក្រុង​ប៉េកាំង និង​មាន​រឿងអាស្រូវ​ពុករលួយ​ច្រើន​ថែម​ទៀត ។

IMG_1046