អាហ្វ្រិក​ខាងត្បូង​នឹង​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយ​បារាំង ដើម្បី​អភិវឌ្ឍន៍​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​

ព័ត៌មាន​អន្តរជាតិ​៖ អាហ្វ្រិក​ខាងត្បូង​នឹង ព្រមព្រៀង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយ​រុស្ស៊ី ក្នុង​វិស័យ​ថាមពល ដោយមាន ទំហំ​ទឹកប្រាក់​ដល់​ទៅ ៧០​ពាន់​លាន​អឺរ៉ូ សម្រាប់​យកមក​ទិញ​ម៉ាស៊ីន​ប្រតិកម្ម​៦​គ្រឿង (៩៦០០MW) ត្រូវបាន​កប់​ចោល​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​បំពាក់​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ថ្មីៗ ។ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាហ្វ្រិក​ខាងត្បូង បាន​ទទួល​ការអនុញ្ញាត​ពី​ប្រធានាធិបតី ក្នុង​ការបើក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​វិស័យ​ថាមពលនុយក្លេអ៊ែរ ស៊ីវិល ជាមួយ​បារាំង​ហើយ ប៉ុន្តែ​ពុំ​ទាន់​កំណត់​ថ្ងៃ​ចុះហត្ថលេខា​នៅឡើយ​ទេ​។

​ដោយឡែក បារាំង​ត្រូវ​រៀបចំ​ពិព័រណ៍​នុយក្លេអ៊ែរ​ពិភពលោក ពី​ថ្ងៃ​ទី ១៤-១៦ តុលា​ខាង​មុខ​នៅ​ជាយ​ទីក្រុង​ប៉ារីស ដែលមាន​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាហ្វ្រិក​ខាងត្បូង​ជា​ភ្ញៀវ កិត្តិយស​ម្នាក់​ផង​ដែរ ។​

Nuclear_Power_Plant_Cattenom